ចប់​ហើយ Razer! បង្ហាញ​គំរូ​កុំព្យូទ័រ​យួរ​ដៃ​មាន​អេក្រង់ 3

ចប់​ហើយ Razer! បង្ហាញ​គំរូ​កុំព្យូទ័រ​យួរ​ដៃ​មាន​អេក្រង់ 3 មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ចោរ​លួច​បាត់!

កាលពីប៉ុន្មានថ្ងៃកន្លង មកនេះ Razer បានបង្ហាញ រូបរាង កុំព្យូទ័រយួរដៃ មានអេក្រង់ 3 ដំបូងគេបង្អស់ ក្នុង ព្រឹត្តិការណ៍ ពិព័រណ៍ CES 2017 ធ្វើអោយមហាជន ភ្ញាក់ផ្អើល យ៉ាងខ្លាំង។ សម្រាប់ការ បង្ហាញគំរូ កុំព្យូទ័រយួរដៃ អេក្រង់ 3  នេះផងដែរ គឺ មានការ កោតសរសើរជាខ្លាំង ជាពិសេស នោះពី សារពត៌មាន Cnet ផងដែរ បានអោយលេខ 1 ក្នុង ពិព័រណ៍ CES 2017 នេះទៀតផង។

 ប៉ុន្តែ អីឡូវនេះត្រូវបានគេលួចយកបាត់ទៅហើយ គឺលួចយក ទាំង 2 គ្រឿង ក្នុង ព្រឹត្តិការណ៍ ពិព័រណ៍ CES 2017 តែម្ដង។ រឿងដែលគួរ អោយស្ដាយ នោះ ក្រុមហ៊ុន Razer គឺផលិត តែ 2 គ្រឿង ធ្វើការដាក់ បង្ហាញ ជាគំរូ នៅ ក្នុង CES 2017 ហើយ ត្រូវគេលួច បាត់ទាំង 2 តែម្ដង។ ការបាត់ កុំព្យូទ័រយួរដៃ អេក្រង់ 3 នេះគឺគេបាន ដឹងថា បាត់ក្នុង អំឡុង ម៉ោង​ 4 ល្ងាច ថ្ងៃ អាទិត្យ ខែមករា ឆ្នាំ​ 2017។

 ហើយអីឡូវនេះ Razer ក៏បានប្រកាសស្វែង រក វា ដោយនឹងផ្ដល់ ប្រាក់រង្វាន់  2,5000$ សម្រាប់អ្នក ដែលដឹង ថាអ្នកណា អ្នកលួចយក ទៅនោះ។ Razer ហ៊ានផ្ដល់តម្លៃ ខ្ពស់បែបនេះ ក៏ព្រោះពួក គេខិតខំ នឹងប្រើរយៈពេល យូរផងដែរ ក្នុងការ សាកល្បង ផលិត នោះ។ សរុបមក វារឿងគួអោយ សោកស្ដាយ មែនទែន សម្រាប់ ការបាត់បង់ដ៏ ធំរបស់ Razer នេះ ដែលជា គំរូកុំព្យូទ័រ យួរដៃ ដំបូងគេផង ដែលមាន អេក្រង់ 3 ឥឡូវ ត្រូវចោរ លួចបាត់។
ចប់​ហើយ Razer! បង្ហាញ​គំរូ​កុំព្យូទ័រ​យួរ​ដៃ​មាន​អេក្រង់ 3 ចប់​ហើយ Razer! បង្ហាញ​គំរូ​កុំព្យូទ័រ​យួរ​ដៃ​មាន​អេក្រង់ 3 Reviewed by Khmer Technology on 4:24 PM Rating: 5
Powered by Blogger.