ម៉ូដែល Iphone 7plus មានចំនួនកំណត់ប្លែកពីធម្មតា
ម៉ូដែលIphone
7 plus ត្រូវបានគេផលិតថ្មីដែលមានរូបនាងខុសប្លែកពីធម្មតា
តែប្រកបដោយភាពទាក់ទាញ ។ ភាពខុសប្លែករបស់វាមានច្រើនចំណុច
ដូចជាឡូហ្គោលផ្លែប៉មខាំមួយចំណិត មានដាក់ពណ៌ចម្រុះដូចឥន្ទធនូ
និងមានខ្សែឆ្នូតពណ៌ខ្មៅនៅផ្នែកតួរបស់វា
ហើយត្រូវបានគេកែច្នៃឲ្យមានរូបរាងដូចផលិតផលចាស់ Retro 1984
orginal Macintosh ដែលជាកុំព្យូទ័រជំនាន់ទីមួយរបស់ក្រុមហ៊ុន ។
ផលិតផលនេះត្រូវបានគេប្រសិទ្ធនាមថា
iphone 7 plus Retro ។ វាមានអង្គចងចាំ ២៥៦GB
និងអាចប្រើប្រាស់បាននៅគ្រប់ប្រទេស ព្រោះវា Unlock ស្រាប់ ។
ហើយរយៈពេលដាក់លក់មានកំណត់ដូចដែលវាជាផលិតផលមានចំនួនកំណត់ដែរ ។
ទូរស័ព្ទនេះត្រូវគេផលិតឡើងត្រឹមតែ២៥គ្រឿងប៉ុណ្ណោះ ។
ចំណែកការដឹកជញ្ជូនប្រហែលជាត្រូវរង់ចាំពីពីរទៅបីសប្តាហ៍ ។
ម៉ូដែលថ្មីនេះត្រូវក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកដាក់ពណ៌លើផលិតផលនានា
នៅរដ្ឋម៉ានីសូតា សហរដ្ឋអាមេរិក ColorWare ។ ខាងក្រុមហ៊ុន និយាយថា
ពណ៌អតីតកាលបានវិញត្រឡប់វិលហើយ ។
ប្រសិនបើអ្នកស្រលាញ់រសជាតិនៃផលិតផលចាស់របស់Mac នាទសវត្សទី៨០
ហេតុអ្វីអ្នកមិនទិញ iphone 7 plus Reto ៕
ម៉ូដែល Iphone 7plus មានចំនួនកំណត់ប្លែកពីធម្មតា
Reviewed by Khmer Technology
on
10:38 AM
Rating:
Reviewed by Khmer Technology
on
10:38 AM
Rating:

