Surface Book 2 ត្រៀមចេញនៅពេលឆាប់ៗនេះហើយ អាចបាត់មុខងារសំខាន់ធ្លាប់មានលើស៊េរីចាស់ខ្លះ
សម្រាប់ ឆ្នាំ នេះផងដែរក្រុមហ៊ុន Microsoft ពុំបានបង្អង់យូរផងដែរ សម្រាប់ ការចេញអាវុធពិសេសនូវដើមឆ្នាំនេះ។ គឺថ្មីៗនេះផងដែរ តាមប្រភព មួយចំនួន បានរាយការណ៍ មកថា Microsoft គ្រោងនឹងចេញកុំព្យូទ័រ ស៊េរីថ្មីនៅចុងខែនេះហើយ។ ពោលគឺ អាចជាកុំព្យូទ័រយួរដៃ ស៊េរី ថ្មីគឺ Surface Book 2។ ដោយការចេញ Surface Book ជោគជ័យ ច្រើននៅឆ្នាំមុន ដូច្នេះច្បាស់ហើយថាក្រុមហ៊ុន Microsoft នៅតែបន្តត្រកូល Surface Book ដដែលសម្រាប់ឆ្នាំថ្មីនេះ។
តាមប្រភពលេចធ្លាយអោយបានដឹងថា លើកនេះ Surface Book 2 លែងមានការដក ដាក់ អេក្រង់ ចេញពី Keyboard ទៀតហើយ គឺជាប់គ្នារហូតតែម្ដង ដូច្នេះហើយវាមិនអាចប្រើវាបានពីរ តួអង្គដូច Surface Book ស៊េរីមុនទៀតឡើយដោយវាអាចដើរតួ ជាថេប្លេត ផងនិងកុំព្យូទ័រផង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ វានៅតែអាចអោយយើង បត់បែន អេក្រង់ ដល់ 360 ឌឺក្រេដដែល។ សម្រាប់ Surface Book 2 នេះ នឹងមានការបំពាក់នូវ បន្ទះឈីប CPU ជំនាន់ទី 7 ទៀតផង ដោយក្រុមហ៊ុន Intel ធ្លាប់បានប្រាប់ ជាផ្លូវការរួចមកហើយ CPU ជំនាន់ទី 7 និងត្រូវ បំពាក់លើ Surface Book 2។ ក្រុមហ៊ុន Microsoft អាចនឹងបំបាត់មុខងារសំខាន់មែនតែ ផ្ទុយទៅវិញ ក្រុមហ៊ុន Microsoft បែរជាបន្ថែមនូវកម្លាំងម៉ាស៊ីនអោយលឿនជាងមុន ដោយប្រើប្រាស់ បន្ទះឈីប CPU ដូចយើងខ្ញុំជំរាប នៅខាងលើនេះ ដែល Kaby Lake ដែលជាជំនាន់ទី 7 នេះវាខ្លាំងជាង Skylake ទៅទៀត ដោយ Skylake អាច refresh in shape ត្រឹមតែពាក់កណ្ដាល នៃ Intel Kaby Lake ប៉ុណ្ណោះ។ សម្រាប់រូបរាង នឹងតួខ្លួន វិញនឹងអាចមានការ ស្រោបដោយលោហៈ អាលុយមីញ៉ូមផងដែរ ធ្វើអោយវាមានភាពរឹងមាំ និងមិនងាយបាក់បែក។
សរុបសេចក្ដីមកនេះគ្រាន់ តែ ជាពត៌មានបង្ហើបអោយដឹងខ្លះៗ ប៉ុណ្ណោះ ដោយយើងមិនទាន់អាចយកជាការទាំងស្រុងបានឡើយ ប៉ុន្តែ យើងអាចរង់ចាំមើលទាំងអស់គ្នានៅចុង ខែនេះ រឺ ដើម ខែក្រោយ ដែល Microsoft គ្រោងនឹងចេញកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួននោះ។
Reviewed by Khmer Technology
on
11:05 AM
Rating:

