អ្នកចង់ទិញ Gaming Monitor ល្បឿន 144Hz និងមាន Free-Sync អាចពិចារណា AOC នេះបានត្រឹម 209$ ប៉ុណ្ណោះ!
អ្នកចង់ទិញ Gaming Monitor ល្បឿន 144Hz និងមាន Free-Sync អាចពិចារណា AOC នេះបានត្រឹម 209$ ប៉ុណ្ណោះ!
AOC គឺជាម៉ាកល្បីមួយផងដែរក្នុង ទីផ្សារកុំព្យូទ័រ ពិសេសផ្នែកផ្គត់ផ្គង់ទីផ្សារ Monitor តែម្ដង ដោយហេតុថាគុណភាពរបស់វាគឺអាចទទួលយកបាន អមមកជាមួយនឹងសមត្ថភាពអាចប្រកួតប្រជែងជាមួយនឹងម៉ាកដទៃផ្សេងទៀតបាន និងមានតម្លៃធូរថ្លៃទៀតផង។ ក្នុងនោះ AOC ទើបនឹងប្រកាសចេញលក់នូវ Monitor ស៊េរីថ្មីមួយទៀតម៉ូឌែល G2460PF ដែលបច្ចុប្បន្នកំពុងចរាចរណ៍ក្នុងទីផ្សារអន្តរជាតិ ហើយ ជាប្រភេទ Monitor បង្កើតឡើងសម្រាប់ Gamer តែម្ដង ដោយវាមានសមត្ថភាពបញ្ចូនរូបភាពបានដល់ល្បឿន 144Hz មានទំហំអេក្រង់ដល់ 24 អ៊ីញ។
AOC G2460PF នេះមានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត FullHD ប៉ុណ្ណោះ តែមិនមែនអន់នោះទេ គឺវាអាចបញ្ចេញរូបភាពបានដុតពណ៌ច្បាស់ល្អ មានកម្រិត Brightness ខ្ពស់ដល់ 350nit ជាមួយកម្រិត Dynamic Contrast Ratio ដល់ 80,000,000:1។ កាន់តែពិសេស គឺវាបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា FreeSync របស់ AMD ថែមទៀតផង ធ្វើឲ្យម្ចាស់របស់ Monitor នេះទាំងអស់ទទួលបានបទពិសោធន៍ខ្ពស់ក្នុងការលេងហ្គេម ជាមួយនឹងការប្រើប្រាស់ក្រាហ្វិចកាតរបស់ AMD ដែលអាចប្រើប្រាស់ជាមួយមុខងារ FreeSync នេះ មានន័យថាបើអ្នកទិញ G2460PF មកប្រើប្រាស់ គឺអ្នកត្រូវប្រើក្រាហ្វិចកាត AMD ដែល Support មុខងារ FreeSync ទើបអាចលេងហ្គេមជាមួយក្រាហ្វិចរលូនហួសនិស្ស័យ ដូចទៅនឹងមុខងារ G-Sync របស់ nVIDIA ដែរ។
Monitor នេះក៏បានបំពាក់មកជាមួយនឹង Speaker បំពងសម្លេង 2 គ្រាប់ និងមានរន្ធតំណរភ្ជាប់ផ្សេងៗផងដែរមានដូចជា VGA, DVI, HDMI និង DisplayPort សម្រាប់ភ្ជាប់ពីកុំព្យូទ័រ និងមានរន្ធ USB 2.0 ចំនួន 2 ទៀតផង។ G2460PF បច្ចុប្បន្នកំពុងលក់ដាច់ក្នុងទីផ្សារ Online Amazon និងទីផ្សារ Online ផ្សេងទៀត ដែលវាមានតម្លៃត្រឹម 209$ ប៉ុណ្ណោះ តែ Cambo Report សូមបញ្ជាក់ថា អ្នកដែលគប្បីទិញវាយកមកប្រើប្រាស់នោះ សូមពិនិត្យឲ្យមែនទែន ព្រោះវាល្អសម្រាប់តែអ្នកប្រើក្រាហ្វិចកាតម៉ាក AMD Radeon ប៉ុណ្ណោះ សម្រាប់អ្នកប្រើ GeForce GTX គប្បីទិញ Monitor ណាដែលមានបច្ចេកវិទ្យា G-Sync វិញល្អជាង ហើយសម្រាប់តម្លៃ 200$ អ្នកអាចស្វែងរកបានផុយៗតែម្ដង។
អ្នកចង់ទិញ Gaming Monitor ល្បឿន 144Hz និងមាន Free-Sync អាចពិចារណា AOC នេះបានត្រឹម 209$ ប៉ុណ្ណោះ!
Reviewed by Khmer Technology
on
1:10 PM
Rating:
Reviewed by Khmer Technology
on
1:10 PM
Rating:



