Apple ចំណាយ​លុយ​ខ្ទង់​បួន​ពាន់​លាន​ដុល្លារ ទិញ​យក​អេក្រង់ OLED ពី Samsung



Appleចំណាយ​លុយ​ខ្ទង់​បួន​ពាន់​លាន​ដុល្លារទិញ​យក​អេក្រង់ OLED ពី Samsung

ដូចមិត្តអ្នកអាន ដឹងស្រាប់ហើយថា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ដូចមិនសូវ ត្រូវគ្នាប៉ុន្មាននោះទេ ប៉ុន្តែ ក្នុងវិស័យ មុខជំនួញ លក់និងទិញ រវាងក្រុមហ៊ុន ទាំងពីរ គឺនៅតែអាច ចចារគ្នាបាន ដដែល។ ដូច្នេះហើយក្រុមហ៊ុន Apple នៅតែអាច ទិញគ្រឿងបន្លាស់ ពី Samsung ជានិច្ច ពីព្រោះ ក្រុមហ៊ុន Samsung គឺដូចជា ក្រុមហ៊ុនទីផ្សារ អេឡេត្រូនិច ដ៏ធំមួយ មានច្រើន សម្បូរបែបណាស់។

ដូច្នេះហើយ នេះមិនមែនជាលើកទីមួយ ដែលយើងត្រូវ ភ្ញាក់ផ្អើល នោះឡើយ បើ Apple ទិញគ្រឿងគ្រៅ​ ដើម្បីផលិត ស្មាតហ្វូន របស់ខ្លួនមួយៗ រាល់ដង ហើយដែលគ្រឿង បន្លាស់ទាំងនោះ រួមមាន អេក្រង់ និងបន្ទះឈីប ជាដើម។ ថ្មីៗនេះ ផងដែរ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុន ល្បីមួយនេះ ក៏បានចំណាយ លុយជាច្រើន សន្ធឹកសន្ធាប់ ដើម្បីកែប្រែ កញ្ចក់ស្មាតហ្វូន របស់ខ្លួន ស៊េរីក្រោយទៀត ដោយលែងមាន កញ្ចក់ IPS ដែលជាកញ្ចក់ អន់ទៀតហើយ។ ពោលគឺ ក្រុមហ៊ុន Apple កែប្រែប្រវត្តិសាស្រ្ត ថ្មីដោយទិញ យកកញ្ចក់ OLED ពីក្រុមហ៊ុន Samsung ដើម្បីបំពាក់ជាមួយ ស្មាតហ្វូន ស៊េរីក្រោយៗ របស់ខ្លួន។ សម្រាប់ចំនួន នៃការទិញ អេក្រង់ OLED ពី Samsung ចំនួន 60 លាន អេក្រង់ ឯណោះ ដែល ក្រុមហ៊ុន Apple មួយនេះត្រូវបាន ចំណាយលុយ អស់ $ 4,300 លានដុល្លារ គឺ ច្រើនមែនទែន។

ទីបំផុត iPhone ស៊េរីក្រោយៗ របស់ Apple អាចនឹងមានការ ប្រើប្រាស់ អេក្រង់ OLED ពី Samsung ហើយដែរ វាក៏ជារឿងល្អ មួយដែរ ដែល iPhone​ តម្លៃថ្លៃត្រូវតែ ​ប្រើប្រាស់ កញ្ចក់ ថ្លៃ  ហើយបាន សម​នោះ។ ណាមួយកញ្ចក់ IPS ដែល iPhone មានជាមួយ iPhone 7 និង 7 Plus ក៏វាមានអាច បង្ហាញរូបភាព ច្បាស់ល្អដែរ ប៉ុន្តែ សម្រាប់ ក្រោម ពន្លឺថ្ងៃចាំង នោះគឺ OLED ទេ ដែលអាចបង្ហាញ រូបភាពច្បាស់ ល្អជាង។ ម្យ៉ាងវិញទៀត កញ្ចក់ OLED គឺមានតម្លៃថ្លៃជា កញ្ចក់ IPS ដែល iPhone ផង សម្រាប់កញ្ចក់ OLED មួយមានតម្លៃ ប្រហាក់ប្រហែល 72$ ខណៈកញ្ចក់ IPS ត្រឹមតែ 40 ដុល្លារប៉ុណ្ណោះ។ បន្ថែមទៀតនោះ iPhone​ ទាំងនោះអាចមាន អេក្រង់កោង ផងដែរ ដោយកញ្ចក់ OLED របស់ Samsung គឺមិនធម្មតា នោះឡើយ អាចពត់ បានទៀត។ សរុបសេចក្ដីមក នេះជារឿងល្អ មួយផងដែរ សម្រាប់ការផ្លាស់ប្ដូរ ប្រវត្តិសាស្រ្ត ថ្មីទៅលើ អេក្រង់ របស់ iPhone ប៉ុន្តែបើអេក្រង់ ថ្លៃដែរ នោះ iPhone ស៊េរីក្រោយៗ ទាំងនោះច្បាស់ ជាមានតម្លៃ ​ឡើងដែរ ហើយអាចដល់ 1000 ដុល្លារ ជាងក៏ ថាបាន។
Apple ចំណាយ​លុយ​ខ្ទង់​បួន​ពាន់​លាន​ដុល្លារ ទិញ​យក​អេក្រង់ OLED ពី Samsung Apple ចំណាយ​លុយ​ខ្ទង់​បួន​ពាន់​លាន​ដុល្លារ ទិញ​យក​អេក្រង់ OLED ពី Samsung Reviewed by Khmer Technology on 4:47 PM Rating: 5
Powered by Blogger.