របៀបធ្វើប៊ូតុង ទាញយក ស្រស់ស្អាតមួយជាមួយនឹងកម្មវិធី Adobe Photoshop
ក្នុងការរចនាគេហទំព័រ គឺយើងត្រូវធ្វើការឌីស្សាញនៅក្នុងកម្មវិធី Adobe Photoshop ឬ កម្មវិធីកាត់ត ផ្សេងៗទៀតជាមុនសិន បន្ទាប់មកទើបយើងធ្វើការសរសេរកូដ ដោយយករូបភាពដែលយើង បាន ឌីស្សាញរួចទៅប្រើ។ តែថ្ងៃនេះ យើងមិនបានបង្ហាញពីរបៀបឌីស្សាញទាំងមូលនៃគេហទំព័រនោះទេ យើងគ្រាន់តែបង្ហាញពីរបៀបធ្វើប៊ូតុង ទាញយក ប៉ុណ្ណោះ។
- មុនដំបូងយើងបង្កើត Layer ថ្មីមួយ បន្ទាប់មក យកជ្រើសរើស Tool Rounded Rectangle Tool ។
- បន្ទាប់មកគូស ឲ្យចេញជារាងប៊ូតុងដែលយើងចង់បាន បន្ទាប់មកយើងបំលែង Shape នោះទៅជា Layer ដោយ Mouse លើ Shape រួចចុចលើ Rasterize Layer។
- បន្ទាប់មកយើងកំណត់ ពណ៌ឲ្យវាទៅតាមដែលយើងចង់បាន ដោយចូលទៅកាន់ Layer → Layer Style → Color Overlay
- បន្ទាប់មកយើងចុច Mouse ស្តាំលើ Layer របស់ប៊ូតុងរបស់ ហើយចុចលើ Duplicate Layer។ បន្ទាប់ពីនោះយើងនឹងទទួលបាន Button ពីរ។ ជាចុងបញ្ចប់យើងគ្រាន់តែសរសេរអក្សរ ទាញយក ពីលើជាការស្រេច។
ប្រសិនបើយើងចង់បានពណ៌ប៊ូតុងផ្សេងៗទៀត យើងត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម
- Select លើ Layer button ទាំងអស់នោះ រួចចុច Mouse → Merge Layer (Ctrl + E)
- បន្ទាប់មក យើង Duplicate ប៊ូតុងឲ្យបានមួយទៀត ដើម្បីប្តូរ បន្ទាប់មក select លើប៊ូតុងដែលយើង ចង់ប្តូរពណ៌ រួចចុចលើ Image → Adjustments → Hue/Saturation… បន្ទាប់មកយើងធ្វើការកែប្រែ ទៅតាមដែលយើងចង់បាន។
របៀបធ្វើប៊ូតុង ទាញយក ស្រស់ស្អាតមួយជាមួយនឹងកម្មវិធី Adobe Photoshop
Reviewed by Khmer Technology
on
11:31 AM
Rating:
Reviewed by Khmer Technology
on
11:31 AM
Rating:
